ស្រស់ស្រាយសប្បាយពន់ពេកក្រៃ
យើងស្ទូចបានត្រីយ៉ាងធាត់ល្អ
ល្ងាចនេះយកទៅអោយម៉ែស្ល
អាហារបវរឆីជុំគ្នា។

សប្បាយព្រោះយើងរកសុចរិត
មិនប្រវ័ញ្ចពិតពីប្រជា
សប្បាយក្នុងចិត្តសែនរមនា
របរល្អជាមានតម្លៃ។

ប្រឹងធ្វើពីតូចប្រិតពីតិច
ជួយខ្លួនមិនធ្មេចផុតអប្រិយ៍
តក់ៗយូរទៅគង់ច្រើនក្រៃ
មិនយូរជួបថ្ងៃយើងរុងរឿង។

បើមានសង្ខារសូមសង្ឃឹម
ដោយក្តីញញឹមស្រស់ថ្លាឡើង
សេចក្តីព្យាយាមតែងនាំថ្កើង
ក្តីល្អនាំយើងជួបមង្គល។

អ្នកស្រីកែវច័ន្ទបូរណ៍
I like Khmer Movie 7 | Share this movie to friends :