ខ្ញុំស្រឡាញ់ម៉ែ លើសអ្វីៗ
តាំងពីដឹងក្តី កូនកក់ក្តៅ
ព្រឹកថ្ងៃព្រលប់ លុះយប់ជ្រៅ
ថែកូននិត្យនៅ មិនត្អូញត្អែ។
ទោះរែកទូលពុន យួរកន្តៀត
ធ្វើមិនរវាត កិច្ចជាម៉ែ
ការងារតិចធំ ក្រុងឬស្រែ
ស្ងួនកូនផន់ម៉ែ យ៉ាងសុក្រឹត។
តំណក់ឈាមញើសស្រក់តក់ៗ
នឿយហត់ល្ហិកល្ហក់យប់ថ្ងៃពិត
ម៉ែប្រឹងតស៊ូប្តូរជីវិត
ថែកូនវរមិត្រដោយមេត្តា។
ខ្ញុំសូមប្រណម្យលំទោនកាយ
គោរពអ្នកម្តាយ ទីស្នេហា
សូមលោកទទួល ពរទេវតា
រុងរឿងថ្លៃថ្លា រៀងទៅអើយ!!

អ្នកស្រី កែវ ច័ន្ទបូរណ៍
I like Khmer Movie 7 | Share this movie to friends :