ឱ! វាំងព្រលិត និត្យព្រឹកព្រលឹម
ព្រលយសង្ឃឹម ញញឹមប្រិមប្រិយ
ព្រលឹងបងអើយ ឆ្លើយប្រាប់ណា៎ថ្លៃ
ប្រលេះផ្កាអី ប្រណីប្រាប់ផង។
ច្រវាបងអុំ ប្រលោមគែមទូក
ប្រឡែងប្រឡូក នកផ្ការំចង់
ត្រីហែលច្រវាត់ កាត់ទឹកឆ្លាឆ្វង់
ពៅសើចច្រវង់ ច្រឡឹងសែនស្រស់។
មុំលុតព្រហូម ព្រហាមព្រឿងៗ
ស្រអែមសាច់លឿង សឿងសមសម្ផស្ស
សន្សើមស្រអាប់ ចាប់ចងចិត្តប្រុស
ស្រអែតសៀងស្រស់ ស្រណោះផ្កាអូន!!!

អ្នកស្រី កែវ ច័ន្ទបូរណ៍
I like Khmer Movie 7 | Share this movie to friends :